១ ព្រះដ៏សប្បុរស និងពេញដោយព្រះចេស្ដា បានបង្កើតពិភពលោកយើងនេះ។ ព្រះក៏បានបង្កើតមនុស្សមក ដើម្បីឲ្យគ្រប់គ្រងលើផែនដីរបស់ទ្រង់។ គ្រប់គ្នា និងគ្រប់អ្វីៗទាំងអស់ គឺជារបស់ព្រះជាម្ចាស់។
លក្ខណៈរបស់ព្រះជាម្ចាស់
ព្រះជាម្ចាស់មានបន្ទូលនៅក្នុងគម្ពីរថា ទ្រង់អស្ចារ្យហួសពីការយល់ដឹងរបស់យើង។ ទ្រង់គង់នៅតាំងពីអស់កល្បរៀងមក គឺគ្មានពេលចាប់ផ្ដើម ហើយក៏គ្មានទីបញ្ចប់ដែរ។ ទ្រង់ខ្ពង់ខ្ពស់ជាងអ្វីៗទាំងអស់ ហើយមានគ្រប់អំណាចព្រះចេស្ដា។ ទ្រង់គង់នៅដោយអំណាចព្រះចេស្ដារបស់ទ្រង់ផ្ទាល់ គឺទ្រង់មិនត្រូវការនឹងអ្វី ដើម្បីទ្រទ្រង់ព្រះជន្មទ្រង់នោះឡើយ។ ទ្រង់ជ្រាបគ្រប់ការទាំងអស់ ហើយគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ព្រះជាម្ចាស់ល្អបរិសុទ្ធ និងសុចរិត ទ្រង់ស្រឡាញ់គ្រប់ទាំង ការល្អ ហើយទ្រង់ត្រូវដាក់ទោសគ្រប់ទាំងការអាក្រក់។ ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះនៃសេចក្ដីស្រឡាញ់ មេត្តាករុណា និងប្រោសប្រណី។ ព្រះជាម្ចាស់ល្អបំផុត មានព្រះចេស្ដាបំផុត និងមានព្រះប្រាជ្ញាញាណលើសអ្វីៗទាំងអស់។ ទ្រង់ជាម្ចាស់គ្រប់គ្រង និងជាមហាក្សត្រដ៏ល្អបំផុតលើជីវិតរបស់យើង។
នៅក្នុងរូបភាពទី១ យើងឃើញមកុដដែលតំណាងឲ្យព្រះជាស្តេច។
ព្រះគម្ពីរបានសម្ដែងថា «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង» (វិវរណៈ ៤:១១)
កិច្ចការ និងគោលបំណងរបស់ព្រះជាម្ចាស់
ដំបូងព្រះជាម្ចាស់បានបង្កើតវិញ្ញាណយ៉ាងច្រើន ដែលធម្មតាមនុស្សមើលមិនឃើញឡើយ យើងហៅថា ពួកទេវតា។ ទ្រង់បានបង្កើតពួកទេវតាមក ឲ្យមានអំណាច សិរីរុងរឿង និងភាពបរិសុទ្ធ ដើម្បីឲ្យពួកគេអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់នៅឯស្ថានដ៏ខ្ពស់បំផុត។
នៅក្នុងរូបភាពទី១ យើងឃើញទេវតាទាំងអស់កំពុងលុតជង្គង់ថ្វាយបង្គំព្រះជាម្ចាស់។
បន្ទាប់មក ព្រះជាម្ចាស់បានបង្កើតចក្រវាល និងរបស់សព្វបែបយ៉ាងនៅក្នុងចក្រវាល។ សូមក្រឡេកមើលជុំវិញអ្នក ធម្មជាតិទាំងអស់ដែលអ្នកបានឃើញ គឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ប៉ុន្តែ របស់ដែលពិសេសជាងគេបំផុត ដែលទ្រង់បានបង្កើតមក គឺមនុស្សប្រុស និងមនុស្សស្រីដំបូង ដែលមានឈ្មោះថា អ័ដាម និង អេវ៉ា។ ទ្រង់បានបង្កើតមនុស្សមកឲ្យខុសប្លែកពីសត្វ ដោយប្រទានឲ្យមនុស្សមានលក្ខណៈខ្លះដូចព្រះអង្គ ដូចជាគំនិតប្រាជ្ញា អារម្មណ៍ ភាសា និងសេចក្ដីស្រឡាញ់ជាដើម។ ព្រះធ្វើដូច្នេះ ដើម្បីឲ្យមនុស្សអាចស្គាល់និងស្រឡាញ់ទ្រង់ ស្ដាប់និងនិយាយជាមួយទ្រង់ ធ្វើតាមនិងបម្រើទ្រង់។ ដូច្នេះ ការស្គាល់ និងការស្រឡាញ់ព្រះជាម្ចាស់ គឺជាគោលដៅដ៏ធំជាងគេបំផុតសម្រាប់ជីវិតមនុស្សយើង។ ព្រះជាម្ចាស់បានប្រគល់ឲ្យមនុស្សគ្រប់គ្រង និងសោយរាជ្យលើពិភពលោកនេះ។ កិច្ចការនេះមិនពិបាកទេ ពីព្រោះកាលដើមដំបូងនោះគ្មានអំពើបាប ជំងឺ សេចក្ដីស្លាប់ ការឈឺចាប់ ការលែងលះ ការកុហក និងការសម្លាប់គ្នានោះឡើយ។
នៅក្នុងរូបភាពទី១ យើងឃើញអ័ដាម និងអេវ៉ាញញឹម ដោយសារពួកគាត់កំពុងរស់នៅក្នុងពន្លឺដ៏ល្អរបស់ព្រះ ហើយមានទំនាក់ទំនងល្អឥតខ្ចោះជាមួយគ្នា និងជាមួយព្រះជាម្ចាស់
ប៉ុន្តែ តើមានអ្វីបានកើតឡើង? ហេតុអ្វីបានជាពិភពលោកសព្វថ្ងៃនេះមិនដូចជាគ្រាដំបូងនោះ?
๑ พระเจ้า ผู้ทรงเมตตาและเต็มไปด้วยฤทธานุภาพสูงสุด ทรงสร้างจักรวาลของเรา พระเจ้าก็ทรงสร้างมนุษย์มาเพื่อปกครองโลกของพระองค์ด้วย ทุกคนและทุกสิ่งเป็นของพระเจ้า
ลักษณะของพระเจ้า
พระเจ้าตรัสในพระคัมภีร์ว่า พระองค์ทรงอยู่เหนือความเข้าใจของเรา พระองค์ทรงเป็นนิรันดร์ ไม่มีจุดเริ่มต้นและไม่มีจุดสิ้นสุด พระองค์ทรงเป็นผู้ยิ่งใหญ่สูงสุด และมีฤทธิ์อำนาจทั้งหมด พระองค์ทรงดำเนินชีวิตด้วยฤทธานุภาพของพระองค์เอง พระองค์ไม่ต้องการสิ่งใดมาดำรงชีวิตของพระองค์ พระองค์ทรงรอบรู้ทุกสิ่ง และอยู่ทุกที่ในเวลาเดียวกัน พระเจ้าทรงบริสุทธิ์และชอบธรรม พระองค์ทรงรักความดีทั้งหมด และพระองค์ต้องลงโทษความชั่วร้ายทั้งหมด แต่พระเจ้าทรงเต็มไปด้วยความรัก ความเมตตา และการให้อภัย พระเจ้าทรงดีที่สุดและมีสติปัญญาเหนือทุกสิ่ง พระองค์ทรงเป็นผู้ครอบครอง และเป็นกษัตริย์สูงสุดเหนือชีวิตของเรา
ในรูปภาพที่ ๑ เราเห็นมงกุฏที่แสดงถึงพระเจ้าในฐานะกษัตริย์
พระคัมภีร์กล่าวว่า “องค์พระผู้เป็นเจ้าและพระเจ้าของข้าพระองค์ทั้งหลาย พระองค์ทรงสมควรที่จะได้รับพระสิริ พระเกียรติและฤทธานุภาพเพราะว่าพระองค์ทรงสร้างสรรพสิ่งและสรรพสิ่งก็ดำรงอยู่และถูกสร้างขึ้นตามพระประสงค์ของพระองค์” (วิวรณ์ 4:11)
ผลงานฝีพระหัตถ์ และพระประสงค์ของพระเจ้า
ก่อนที่พระเจ้าทรงสร้างโลก พระองค์ทรงสร้างวิญญาณมากมายเพื่อรับใช้พระองค์ เราเรียกวิญญาณนี้ว่า ทูตสวรรค์ พระองค์ทรงสร้างทูตสวรรค์ให้มีอำนาจ รัศมีภาพ และบริสุทธิ์ เพราะว่าพระเจ้าทรงบริสุทธิ์ พระเจ้าทรงสร้าง ทูตสวรรค์ให้มีอำนาจมากกว่ามนุษย์เรา แต่ไม่มีอำนาจเท่ากับพระเจ้า
ในรูปภาพที่ ๑ เราเห็นพวกทูตสวรรค์คุกเข่านมัสการพระเจ้า
หลังจากนั้น พระเจ้าก็ทรงสร้างจักรวาลและทุกสิ่งในจักรวาลนั้น จงมองไปรอบๆตัวคุณ ธรรมชาติทั้งหมดที่คุณเห็นคือผลงานของพระเจ้า แต่สิ่งที่พิเศษที่สุดที่พระองค์ทรงสร้างคือ มนุษย์ที่พระเจ้าทรงสร้างเป็นชายและหญิงคู่แรกชื่ออาดัมและเอวา พระองค์ทรงสร้างมนุษย์ให้มีลักษณะไม่เหมือนสัตว์ โดยประทานคุณลักษณะพิเศษบางอย่างที่คล้ายกับพระเจ้า เช่น ความคิด สติปัญญา อารมณ์ ความตั้งใจ ภาษา และความรัก ฯลฯ พระเจ้าทรงทำเช่นนี้เพื่อให้มนุษย์รู้จักพระองค์ และรักพระองค์ ฟังและพูดกับพระองค์ ติดตามและรับใช้พระองค์ได้ ดังนั้น การรู้จักและการรักพระเจ้าเป็นพระประสงค์ของพระเจ้าที่ยิ่งใหญ่ที่สุดในชีวิตของมนุษย์เรา พระเจ้าได้ประทานสิทธิแก่มนุษย์ คือการครอบครองโลกนี้ หน้าที่นี้ไม่ยากเพราะในตอนเริ่มต้นโลกนี้ ไม่มีความบาป ไม่มีความเจ็บป่วยเจ็บปวด ไม่มีความตาย ไม่มีการหย่าร้าง ไม่มีการพูดเท็จ และไม่มีการฆ่ากัน
ในรูปภาพที่ ๑ เราเห็นอาดัมและเอวายิ้มเพราะพวกเขาดำเนินชีวิตในความสว่างอันดีของพระเจ้า และมีความสัมพันธ์อันสมบูรณ์ต่อกันและกัน และต่อพระเจ้า
แต่มีอะไรเกิดขึ้น? ทำไมโลกทุกวันนี้จึงไม่เหมือนเมื่อก่อน?